Wednesday, December 19, 2012

Facebook បរិច្ចាគ​ប្រាក់​500 លាន​ដុល្លា​ដល់​អង្គការ​មនុស្សធម៌​

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Facebook ដែល​ជា​បណ្តាញ​ទំនាក់ទំនង​សង្គម​ដ៏​ល្បី​ក្នុង​ពិភពលោក​នា​សព្វថ្ងៃនេះ លោក​Mark Zuckerberg  បាន​ប្រកាស​ថា​លោក​និង​ភរិយា អ្នកស្រី Priscilla  បាន​សំរេចចិត្ត​បរិច្ចាគ​ប្រាក់​ដែល​មាន​ក្នុង​ភាគហ៊ុន​របស់​Facebook ចំនួន 18​លាន​ទៅ​អោយ​មូលនិធិ​នៃ​សហគមន៍​Silicon Valley​។ នេះ​បើ​តាម​ពាក្យ​សំដី​របស់​លោក Zuckerberg ដែល​post នៅលើ​ទំព័រ​Timeline របស់គាត់​។​
ភាគហ៊ុន​ដែល​មាន​នៅក្នុង​ក្រុមហ៊ុន Facebook នាពេល​បច្ចុប្បន្ន​នេះ មានតម្លៃ​$27.71 ក្នុង​មួយ​ភាគហ៊ុន ដូច្នេះ​មានន័យថា ការបរិច្ចាគ​ភាគហ៊ុន​ចំនួន​18​លាន គឺ​ស្មើនឹង​ជិត​500 លាន​ដុល្លា​ឯណោះ​។​
កាលពី​ប៉ុន្មាន​ខែ​មុន ស្ថាបនិក​Facebook ដ៏​សំខាន់​រូបនេះ​បាន​បរិច្ចាគ​អំណោយ​ជា​ទឹកប្រាក់​ចំនួន 100​លាន​ដុល្លា​ដល់​សាលារៀន​របស់រ​ដ្ធ​នា​ទីក្រុង​Newark City​។​
​បន្ថែម​ពី​នេះ លោក​Zuckerberg បាន​និយាយថា​: “​ខ្ញុំ​ពិតជា​មាន​មោទនភាព​ជា​មួយ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​ទាំងនេះ​នឹង​ជួយ​សំរាល​ដល់​ការលំបាក​របស់​លោក Chris Christie អភិបាលរដ្ធ​New Jersey និង​លោក​ចៅហ្វាយក្រុង Cory Booker ដែល​បាន​ខិតខំ​យ៉ាង​សកម្ម​បំផុត​ក្នុង​វិស័យ​អប់រំ ជា​ពិសេស​បាន​បន្ថែម​វិទ្យាល័យ​តាម​បណ្តា​សង្កាត់​ថ្មីៗ​ចំនួន​បួន​។​”
លោក​Zuckerberg ក៏បាន​បង្ហាញ​នូវ​អារម្មណ៍​សុទិដ្ធិនិយម​ផងដែរ ថា​ការបរិច្ចាគ​របស់​គាត់​នេះ នឹង​អាចជួយ​សំរាល​ទុក្ខ​លំបាក​និង​បន្ត​នូវ​ការ​ទ្រទ្រង់​ដល់​សាលា​ទាំងនោះ ដូចគ្នា​ទៅ​នឹង​ការបរិច្ចាគ​កាលពី​លើក​មុន​អោយ​សាលា Newark​។​

No comments:

Post a Comment