Saturday, December 15, 2012

សេវាកម្មថ្មីរបស់ចិន ម៉ាស្សាឲ្យសាកសព

ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងហើយថា ប្រទេសចិនគឺជាប្រទេសមួយ ដែលសម្បូរទៅដោយរឿងប្លែកៗ។

យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូតទទួល បានព័ត៌មានប្លែកមួយ ពីគេហទំព័រ ឆាយណា អាន់ដឺក្រោន គឺនៅឯប្រទេសចិនមានបុខរបរមួយ ដែលផ្ដល់សេវាម៉ាស្សាដល់សាកសព នៅកន្លែងទុកសាកសព បណ្ដោះអាសន្ន។ ក្នុងពិធីបុណ្យខ្មោចមួយ នៅកំពង់ផែ អ៊ូហាន (Wuhan) មានក្រុមហ៊ុនមួយដែលបានផ្ដល់ជូននូវ អំណោយពិសេសសំរាប់ ពិធីបុណ្យសពមួយនេះ ដោយធ្វើការម៉ាស្សា និងស្ប៉ាឲ្យអ្នកស្លាប់។
សេវាកម្មនេះរួមមាន លាងសំអាតខ្លួនឲ្យសាកសព ម៉ាស្សារាងកាយទាំងមូល ដើម្បីឲ្យស្លាប់ទៅបិទភ្នែកជិត។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ សេវាកម្មថ្មីនេះ?
សូមទស្សនារូបភាពខាងក្រោម៖



No comments:

Post a Comment