Thursday, September 25, 2014

ឌី សូ​នី​តា ថត​ឈុត​ស្រើបស្រាល ធ្វើ​ឲ្យ​ទស្សនិកជន​ឡើង​ក្តៅខ្លួន ក្នុង​រឿង​ថ្មី​របស់​ផលិតកម្ម Rock ជ្រែង​តំណែង ឌុ​ច លីដា

​www.freemovie9.com

រាជធានី​ភ្នំពេញ :
កញ្ញា ឌី សូ​នី​តា តារាចម្រៀង និង​សម្ដែង​ប្រាប់ថា នាង​ព្យាយាម​គេច​ពី​ឈុត រោលរាល​ដោយ​ការមិន​ទទួល​ថត ខារ៉ាអូខេ​រហូតមក ប៉ុន្ដែ​មកទល់ពេលនេះ​បាន​ ជ្រុលខ្លួន​ក្នុង​ឈុត​នេះ​ទាំង​មិនដឹង​ខ្លួន មុន​ទៅហើយ​ក្នុង​ខ្សែភាពយន្ដ ​ខ្នាត​ធំ “Why” ដែល​ទើប​ដាក់​បញ្ចាំង​នៅ​រោងភាពយន្ដ​ធំថ្មីៗ​នេះ​។ “​ពេល​ទៅ​ចុះឈ្មោះ​ដំបូង​គេ​ឱ្យ នី​តា ជា​តួ​ប្រពន្ធដើម ប៉ុន្ដែ​ដោយ​គេ​ឃើញថា នី​តា ពូកែ​យំ​ម្យ៉ាង​យើង​អត់​សម តួ​ប្រពន្ធដើម ព្រោះ​យើង​អត់​ចំណាស់​គេ​ដូរ​ឱ្យធ្វើជា​ប្រពន្ធចុង​វិញ ទាំង​អត់​ដឹងខ្លួន​ទាល់តែ​គេ​ឱ្យ Script មក​បានដឹងថា តួ​យើង​សាហាវ​និង​មាន​ឈុត​ឱបថើប អីចឹង ហើយ នី​តា ដាក់​ចិ​ត្ដ​ថា នឹង​សម្ដែង​ឱ្យបាន​។​
“Why” ជា​ភាពយន្ដ​ខ្នាត​ធំ​របស់​ផលិតកម្ម Rock ទើបបាន​សម្ពោធ​ដាក់​បញ្ចាំង​កាលពី​ថ្ងៃទី​៥ កញ្ញា ថ្មីៗ​នេះ​។​ក្រៅពី​ឈុត​ឆាក​រន្ធត់​ព្រឺព្រួច​ជាច្រើន​ហើយ “​ហេតុអ្វី​” នៅមាន​ឈុត​ឆាក​ស្នេហា​ក្ដៅ​សាច់​មួយចំនួន​ដូចជា ឈុត​ស្នេហា​លើ​គ្រែ​រវាង​កញ្ញា ឌី សូ​នី​តា ជាមួយ​តួឯក​ប្រុស​លោក សូត្រ វិទូ​។ តារា​មានកំណើត​នៅ​ទឹកដី​ខេត្ដ​កំពង់ឆ្នាំង​រូបនេះ​ប្រាប់ថា​នាង​សម្ដែង​ខុស​ ជាច្រើន ដោយសារ​មិន​ធ្លាប់​។​
“ ​នី​តា​ធ្វើ​ខុស​ដល់ទី​២០​ដង​បង​ធម្មតា​ខុស​យ៉ាងច្រើន​ត្រឹម​២-៣​ដង​អី​ទេ តែ​នេះ​ដល់​ទៅ​២០​ដង នី​តា តូច​ចិ​ត្ដ​ណាស់ ហើយ​យំ និង​សួរ​ខ្លួនឯង​ថា ហេតុអ្វី​សម្ដែង​ឈុត​ហ្នឹង​អត់​កើត ដល់​ថ្នាក់​អ្នកដឹកនាំ​ដើរមក​ធ្វើ​សតិអារម្មណ៍ គាត់​ថា សិល្បៈ​គឺ​អីចឹង បើ​យើង​លេង​ដល់​នោះ​គឺ​យើង​ខ្លួន​យើង​។​
​ ក្រោយ​បានការ​ពន្យល់​ពី​អ្នកដឹកនាំ ឌី សូ​នី​តា បានដាក់​ចិ​ត្ដ​ចូល​តួ​រហូត​សម្ដែង​បានសម្រេច​។ “​នី​តា សង្ឃឹមថា រឿងនេះ​ជោគជ័យ ព្រោះ នី​តា សម្ដែង​ចេញ​អស់ពី​ក្នុង​ខ្លួន​ប្រហែល ៧០% ឯណោះ សង្ឃឹមថា​ពុក​ម៉ែ​បងប្អូន​ជួយ​គាំទ្រ​។ កញ្ញា ឌី សូ​នី​តា មុន​វិវត្ដន៍​ខ្លួន​មកជា​តារា​សម្ដែង នាង​គឺជា​តារាចម្រៀង​របស់​ផលិតកម្ម​ហនុមាន​។ នាង​ត្រូវបាន​គេ​ស្គាល់​ច្រើន​ក្រោយ​សម្ដែង​រឿង​ភាគ​របស់​កម្មវិធី “​ឡូយ​៩” ពិសេស​គឺ​រឿង “​ជីវិត​នាង​រក្សា​។ សូ​នី​តា ថ្លែងថា “​បន្ទាប់ពី​រឿង “​ជីវិត​នាង​រក្សា​” ហ្នឹង​មក គឺមាន​គេ​ស្គាល់​ច្រើន ហើយ​មានរឿង​គេ​ទាក់ទង​ច្រើន​មែនទែន​។​
​ ក្រៅពី​ហ្នឹង មានរឿង “​គំនុំ​ស្នេហ៍​ចាស់​” ក៏​គេ​ស្គាល់​ច្រើន​ដែរ​។ បន្ទាប់​រឿង “​ហេតុអ្វី​?” ឌី សូ​នី​តា ទើប​បញ្ចប់​ការថត​រឿង​ភាគ​មួយ​រឿង​ទៀត​មាន​ចំណងជើង​ថា “​និស្ស័យ​ស្នេហ៍​ខ្ញុំ​។ តារា​រូបនេះ ប្រាប់ថា បន្ដ​ពីនេះ កញ្ញា សុំ​សម្រាក​បន្ដិច​សិន​។ “​នាង​ខ្ញុំ​ហត់​ខ្លាំងពេក គឺ​យើង​អត់​មាន​ពេល​អ្វី​ជា​របស់​ខ្លួនឯង និង​គ្រួសារ​សោះ គឺ​បាត់​ទាំងអស់ ព្រោះ​យើង​សម្រុក​ថត​ឡើង​៣-៤​រឿង​ជាប់ៗ​គ្នា អីចឹង​ទេ​សុំ​សម្រាក​សិន ចាំ​ដើម​ឆ្នាំក្រោយ​ចាំ​គិតគូរ​ឡើងវិញ​”៕


No comments:

Post a Comment