Thursday, September 25, 2014

គង់ វង្ស​យ៉ា​ទី អួត​រឿង​ប៉ះ នី ​មុន្នីនាថ ​លើក​ទី​២​

www.freemovie9.com
ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ មហាជន​នឹង​បាន​ទស្សនា​ខ្សែភាពយន្ត​ភាគ​រឿង«​បញ្ជី​ស្នេហ៍​កម្ម​ពី​អតីតជាតិ​» ដែល ​មាន​ពិធី​ការិនី​សំឡេង​ស្អក​នាង គង់ វង្ស​យ៉ា​ទី ជា​តួ​ឆ្នាស់ឆ្នើម​ប៉ះ​ជាមួយ នី មុន្នីនាថ ដែល​សម្ដែង​ជា​តួឯក​។ ក្នុង​ជំនួប​លើក​ទី​២​នេះ យ៉ា​ទីបាន​អួត​ពី​ក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង បន្ទាប់​ពី​ការ​ប៉ះ​គ្នា​កាលពី​ក្នុង​រឿង​ទី​១​បាន​ជួយ​ឲ្យ​នាង​ល្បីឈ្មោះ​។
ពិធី​ការិនី គង់ វង្ស​យ៉ា​ទី និយាយ​ថា​ខ្សែភាពយន្ត​ភាគ​រឿង​«​បញ្ជី​ស្នេហ៍​កម្ម​អតីត​ជាតិ​» ដែល​គ្រោង​នឹង​ចាក់​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍MyTVនោះ ថត​បាន​៥០%​ហើយ ដោយ​នៅ​សេសសល់​តែ​ឈុត​សំខាន់ៗ​ដែល​ត្រូវ​បន្ត​នៅ​ម្ដុំ​គៀនស្វាយ កំពង់សោម និង​ភ្នំពេញ​ប៉ុណ្ណោះ​។ នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​២ បន្ទាប់​ពី​កាល​ប៉ុន្មាន​ឆ្នាំ​មុន​នាង និង​នី មុន្នីនាថ បាន​សម្ដែង​រួមគ្នា​បែប​នេះ​ផង​ដែរ​ក្នុង​រឿង«​ឈូក​ស​» ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​លើសលប់ក្នុង​ពេល​ចាក់​ផ្សាយ​នៅ​កញ្ចក់​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​។
​គង់ វង្ស​យ៉ា​ទី លើកឡើង​ថា​ខ្សែភាពយន្ត​ភាគ​រឿង​«​ឈូក​​ស​» គឺជា​រឿង​ដំបូង​បំផុត​ដែល​នាង​សម្ដែង​នៅ​ក្នុង​ពិភព​សិល្បៈ ហើយ​បាន​ល្បី​តែមួយ​ពព្រិច​ភ្នែក ដោយសារ​តែ​បាន​សម្ដែង​ជា​តួ​ឆ្នាស់ឆ្នើម ប្រជែង​ជាមួយ​នី មុន្នីនាថ​។ ជាមួយ​​ការ​រម្លឹក​ពី​ស្នាដៃ​នេះ ​ទើប​ការ​ប៉ះគ្នា​ក្នុង​រឿង​ថ្មីដែល​ចាត់ទុកថា​ជា​លើក​ទី​២​ជាមួយ នី មុន្នីនាថ នោះ​ធ្វើឲ្យ​នាង​មិន​ខ្លាចក្នុង​ការស្ដែង​ចេញពី​មោទនភាព​។​
​តារា​រូប​នេះ​និយាយថា គ្មាន​ហេតុផល​ណា ដែល​ខ្សែ​រឿង​ថ្មី​មិន​ជួយ​ឲ្យ​នាង​ទទួល​ការគាំទ្រ​នោះទេ ដោយសារតែ​រឿង​នេះ នាង​បាន​សម្ដែង​ជា​តួ​ឆ្នាស់​ពិសពុល​ម្ដងទៀត ហើយ​ជា​រឿង​ធំ​ដែល​ផលិត​ដោយ​ប៉ុស្ដិ៍​MyTV នៅ​ក្នុង​កាលៈទេសៈ ដែល​កេរ្តិ៍ឈ្មោះ​របស់​នាង​ឈាន​ដល់​ចំណុច​ល្អប្រសើរ​មិន​ដូច​មុន « ​ខ្ញុំ​ជឿជាក់​ចំពោះ​រឿង​ថ្មី ព្រោះ​ទី​១ រឿង​នេះ​ខ្ញុំ​សម្ដែង​កាច​ខ្លាំង​ជាង​រឿង​ឈូកស​ទៅទៀត ជាមួយ​មុន្នីនាថ​លើក​នេះ​។ ទី​២​ជា​រឿង​របស់ My TV និង​ទី​៣ ជា​ស្នាដៃ​ដែល​ខ្ញុំ​យល់ថា ខ្លួនឯង​ក្រៅពី​អាច​សម្ដែង​អស់ ក៏​មាន​ការ​តុបតែង​ខ្លួនៗ​ស្អាត មិន​ពិបាក​ទទួល​ការចាប់អារម្មណ៍​ផងដែរ​!»​។
​នាង​ជឿជាក់​ជាងគេ​ត្រង់​ការសម្ដែង​ប៉ះ​ជាមួយ នី មុន្នីនាថ លើក​នេះ​ស្ថិត​ក្នុង​បរិបទ​ពេល​ទីផ្សារ និង​កេរ្តិ៍ឈ្មោះ​របស់​នាង គឺ​មិនមែន​ដូច​ក្នុង​រឿង​«​ឈូក​ស​» ដែល​ពេមនោះ នាង​ទើប​ហក់​ចូលក្នុង​ពិភព​សិល្បៈ​។ ក្នុង​រឿង​ដែល​ថត​ជិត​ចប់ និង​ត្រៀម​ចាក់ផ្សាយ​នេះ មាន​លក្ខណៈ​ជា​ពីរ​សម័យកាល ដែល​អាច​ឲ្យ​នាង​មាន​ឱកាស​បង្ហាញ​រូប​សម្រស់ ទាំង​ភាពឆើតឆាយ​ក្នុង​សម័យ​បច្ចុប្បន្ន និង​តុបតែង​ជា​នារី​ក្នុង​សម័យ​បុរាណ​។ គង់ វង្ស​យ៉ា​ទី ប្រាប់ថា នេះ​ជា​រសជាតិ​ថ្មី​ដែល​នាង​ពេញចិត្ត​យ៉ាងខ្លាំង ដោយសារ​តែ​ក្នុង​រឿង​តែ​មួយ តែ​នាង​អាច​សម្ដែង​ពីរ​សម័យ​ផ្សេងគ្នា ហើយ​គេ​ឲ្យ​សម្ដែង​ជា​តួ​ឆ្នាស់ ប៉ះ​ជាមួយ នី មុន្នីនាថ ដែល​នាង​ចាត់ទុក​ជា​តារា​ល្បី​ស៊េរី​មុន​នាំ​សំណាង​ឲ្យ​នាង​នោះ​។​




No comments:

Post a Comment