Thursday, September 25, 2014

អ្នកនយោបាយ​ស្រី​អ៊ុយ​ក្រែ​ន​ដែល​រង​ជោគវាសនា​ដូច​នាង​រី​ហា​ណា និង​ជែ​នី​ហ្វើ ឡ​រិ​ន​និយាយ​ថា “​រូប​ស្រាត​របស់ខ្ញុំ​បាន​លេច​ធ្លាយ​តាម​អន​ឡាញ​តែ​ខ្ញុំ​មិន​ខ្វល់​នោះ​ទេ​”

www.freemovie9.com

អ្នកនយោបាយ​អ៊ុយ​ក្រែ​ន​មួយ​រូប​បាន​អះអាង​ថា​ជា​ជន​រង​គ្រោះ​របស់​ពួក​ ហ៊ែ​ក​ឃឺ (Hacker) តាម iCloud បន្ទាប់​ពី​រូប​ស្រាត​របស់​នាង​បាន​លេច​ធ្លាយ​តាម​អន​ឡាញ​។ នេះ​បើ​យោង​តាម​វេ​ប​សាយ​ដេ​លី​មែ​ល​ចេញផ្សាយ​ថ្ងៃ​ទី ២៣ ខែកញ្ញា​។ ទោះ​យ៉ាងណា បេក្ខភាព​សភា នាង Olga Lyulchak និយាយ​ថា នាង​គ្មាន​អ្វី​ត្រូវ​ខ្មាស់​អៀន​ចំពោះ​រឿង​នេះ​ទេ ដោយ​ប្រៀបធៀប​រូបភាព​ត្រេកត្រអាល​របស់​នាង​ទៅ​នឹង​ស្នាដៃ​សិល្បៈ​មួយ​ ប៉ុណ្ណោះ​។ រូបភាព​ស្រាត​របស់​អ្នកនយោបាយ​ស្រស់​ស្អាត​វ័យ ៣០ ឆ្នាំ​រូប​នេះ​បាន​លេចឡើង​កាលពី​ស​ប្តា​ហ៍​មុន ដោយ​ញ៉ាំង​ឲ្យ​មានរឿង​ចម្រូងចម្រាស​មួយ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ថ្វីបើ​មានការ​រិះគន់​យ៉ាងណា​ក៏​ដោយ ក៏​ប៉ុន្តែ​នាង Lyulchak ដែល​បាត់បង់​តំណែង​របស់​នាង​ក្នុង​ក្រុមប្រឹក្សា​ទីក្រុង​គៀវ​ក្នុង​ការ​បោះ ​ឆ្នោត​ក្នុងស្រុក​កាលពី​ខែឧសភា​ឆ្នាំ​នេះ បាន​ធ្វើការ​វាយប្រហារ​ទៅ​លើ​អ្នក​រិះគន់​នាង​វិញ​។ នាង Lyulchak បាន​និយាយ​ថា ស្ត្រី​ដែល​ស្រាត​ក្នុង​រូបភាព​ទាំងនោះ​មិន​គួរ​ត្រូវ​គេ​ពណ៌នា​ថា​អាក្រក់​ នោះ​ទេ ហេតុនេះ​ហើយ​រូប​ស្រាត​របស់​នាង​គ្មាន​អ្វី​ក្រៅពី​ស្នាដៃ​សិល្បៈ​នោះ​ឡើយ​។
នាង​និយាយ​ថា “​ពិភពលោក​ឲ្យ​តម្លៃ​ដល់​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​វិចិត្រករ​កំពូល​ៗ​ដូច​ជា ​លោក Van Gough, Titian និង​អ្នក​ផ្សេង​ទៀត​។ ពួក​គេ​បង្កើត​សម្រស់​ដែល​ស្រាត​ននលគក ដែល​មាន​គេ​កោតសរសើរ​”​។ នាង​បន្ថែម​ថា “​ក្នុង​ជំនាន់​និង​សម័យកាល​របស់​យើង ស្ត្រី​ដែល​បង្ហាញ​រូប​ស្រាត​ត្រូវ​គេ​ចាត់​ទុក​ថា​ថោកទាប និង​គ្មាន​កេរ្តិ៍ខ្មាស់​។ ខ្ញុំ​មិន​យល់​រឿង​នេះ​ទាល់តែ​សោះ​។ ខ្ញុំ​គិត​ថា​រូប​ស្រាត​ទាំងនោះ​គឺជា​ស្នាដៃ​សិល្បៈ​ដ៏​បរិសុទ្ធ​”​។ នាង Lyulchak កំពុង​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រជែង​ជាមួយនឹង​គណបក្ស​សម្ព័ន្ធ​ ប្រជាធិបតេយ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​ការ​កែទម្រង់​របស់​អតីត​ជើងឯក​ប្រដាល់​ ទម្ងន់​ធ្ងន់ Vitali Klitschko​។ រឿង​គួរ​ឲ្យ​ចៃដន្យ​គឺថា គូ​ដណ្តឹង​របស់​បងប្រុស Klitschko គឺ​តារាភាពយន្ត​អា​មេ​រិ​ក​នាង Hayden Panettiere ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ក្លាយជា​ជន​រង​គ្រោះ​នៃ​ការ​លួច​ទិន្នន័យ​ក្នុង iCloud ដែរ​។ ការ​បោះ​ឆ្នោត​សភា​អ៊ុយ​ក្រែ​ន​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៦ ខែតុលា ឆ្នាំ ២០១៤៕

No comments:

Post a Comment