www.freemovie9.com
ក្នុងពេលដ៏ខ្លីខាងមុខ មហាជននឹងបានទស្សនាខ្សែភាពយន្តភាគរឿង«បញ្ជីស្នេហ៍កម្មពីអតីតជាតិ» ដែល
មានពិធីការិនីសំឡេងស្អកនាង គង់ វង្សយ៉ាទី
ជាតួឆ្នាស់ឆ្នើមប៉ះជាមួយ នី មុន្នីនាថ ដែលសម្ដែងជាតួឯក។
ក្នុងជំនួបលើកទី២នេះ យ៉ាទីបានអួតពីក្ដីសង្ឃឹមយ៉ាងខ្លាំង បន្ទាប់ពីការប៉ះគ្នាកាលពីក្នុងរឿងទី១បានជួយឲ្យនាងល្បីឈ្មោះ។
ពិធីការិនី គង់ វង្សយ៉ាទី និយាយថាខ្សែភាពយន្តភាគរឿង«បញ្ជីស្នេហ៍កម្មអតីតជាតិ»
ដែលគ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍MyTVនោះ ថតបាន៥០%ហើយ
ដោយនៅសេសសល់តែឈុតសំខាន់ៗដែលត្រូវបន្តនៅម្ដុំគៀនស្វាយ កំពង់សោម
និងភ្នំពេញប៉ុណ្ណោះ។ នេះជាការប៉ះគ្នាលើកទី២
បន្ទាប់ពីកាលប៉ុន្មានឆ្នាំមុននាង និងនី មុន្នីនាថ
បានសម្ដែងរួមគ្នាបែបនេះផងដែរក្នុងរឿង«ឈូកស» ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលប់ក្នុងពេលចាក់ផ្សាយនៅកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥។
គង់ វង្សយ៉ាទី លើកឡើងថាខ្សែភាពយន្តភាគរឿង«ឈូកស»
គឺជារឿងដំបូងបំផុតដែលនាងសម្ដែងនៅក្នុងពិភពសិល្បៈ
ហើយបានល្បីតែមួយពព្រិចភ្នែក ដោយសារតែបានសម្ដែងជាតួឆ្នាស់ឆ្នើម
ប្រជែងជាមួយនី មុន្នីនាថ។ ជាមួយការរម្លឹកពីស្នាដៃនេះ
ទើបការប៉ះគ្នាក្នុងរឿងថ្មីដែលចាត់ទុកថាជាលើកទី២ជាមួយ នី
មុន្នីនាថ នោះធ្វើឲ្យនាងមិនខ្លាចក្នុងការស្ដែងចេញពីមោទនភាព។
តារារូបនេះនិយាយថា គ្មានហេតុផលណា
ដែលខ្សែរឿងថ្មីមិនជួយឲ្យនាងទទួលការគាំទ្រនោះទេ ដោយសារតែរឿងនេះ
នាងបានសម្ដែងជាតួឆ្នាស់ពិសពុលម្ដងទៀត
ហើយជារឿងធំដែលផលិតដោយប៉ុស្ដិ៍MyTV នៅក្នុងកាលៈទេសៈ
ដែលកេរ្តិ៍ឈ្មោះរបស់នាងឈានដល់ចំណុចល្អប្រសើរមិនដូចមុន «
ខ្ញុំជឿជាក់ចំពោះរឿងថ្មី ព្រោះទី១
រឿងនេះខ្ញុំសម្ដែងកាចខ្លាំងជាងរឿងឈូកសទៅទៀត
ជាមួយមុន្នីនាថលើកនេះ។ ទី២ជារឿងរបស់ My TV និងទី៣
ជាស្នាដៃដែលខ្ញុំយល់ថា ខ្លួនឯងក្រៅពីអាចសម្ដែងអស់
ក៏មានការតុបតែងខ្លួនៗស្អាត មិនពិបាកទទួលការចាប់អារម្មណ៍ផងដែរ!»។
នាងជឿជាក់ជាងគេត្រង់ការសម្ដែងប៉ះជាមួយ នី មុន្នីនាថ
លើកនេះស្ថិតក្នុងបរិបទពេលទីផ្សារ និងកេរ្តិ៍ឈ្មោះរបស់នាង
គឺមិនមែនដូចក្នុងរឿង«ឈូកស» ដែលពេមនោះ
នាងទើបហក់ចូលក្នុងពិភពសិល្បៈ។ ក្នុងរឿងដែលថតជិតចប់
និងត្រៀមចាក់ផ្សាយនេះ មានលក្ខណៈជាពីរសម័យកាល
ដែលអាចឲ្យនាងមានឱកាសបង្ហាញរូបសម្រស់
ទាំងភាពឆើតឆាយក្នុងសម័យបច្ចុប្បន្ន
និងតុបតែងជានារីក្នុងសម័យបុរាណ។ គង់ វង្សយ៉ាទី ប្រាប់ថា
នេះជារសជាតិថ្មីដែលនាងពេញចិត្តយ៉ាងខ្លាំង
ដោយសារតែក្នុងរឿងតែមួយ តែនាងអាចសម្ដែងពីរសម័យផ្សេងគ្នា
ហើយគេឲ្យសម្ដែងជាតួឆ្នាស់ ប៉ះជាមួយ នី មុន្នីនាថ
ដែលនាងចាត់ទុកជាតារាល្បីស៊េរីមុននាំសំណាងឲ្យនាងនោះ។
No comments:
Post a Comment