www.freemovie9.com
អ្នកនយោបាយអ៊ុយក្រែនមួយរូបបានអះអាងថាជាជនរងគ្រោះរបស់ពួក
ហ៊ែកឃឺ (Hacker) តាម iCloud
បន្ទាប់ពីរូបស្រាតរបស់នាងបានលេចធ្លាយតាមអនឡាញ។
នេះបើយោងតាមវេបសាយដេលីមែលចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា។
ទោះយ៉ាងណា បេក្ខភាពសភា នាង Olga Lyulchak និយាយថា
នាងគ្មានអ្វីត្រូវខ្មាស់អៀនចំពោះរឿងនេះទេ
ដោយប្រៀបធៀបរូបភាពត្រេកត្រអាលរបស់នាងទៅនឹងស្នាដៃសិល្បៈមួយ
ប៉ុណ្ណោះ។ រូបភាពស្រាតរបស់អ្នកនយោបាយស្រស់ស្អាតវ័យ ៣០
ឆ្នាំរូបនេះបានលេចឡើងកាលពីសប្តាហ៍មុន
ដោយញ៉ាំងឲ្យមានរឿងចម្រូងចម្រាសមួយនៅក្នុងប្រទេសអ៊ុយក្រែន។
ថ្វីបើមានការរិះគន់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែនាង Lyulchak
ដែលបាត់បង់តំណែងរបស់នាងក្នុងក្រុមប្រឹក្សាទីក្រុងគៀវក្នុងការបោះ
ឆ្នោតក្នុងស្រុកកាលពីខែឧសភាឆ្នាំនេះ
បានធ្វើការវាយប្រហារទៅលើអ្នករិះគន់នាងវិញ។ នាង Lyulchak
បាននិយាយថា
ស្ត្រីដែលស្រាតក្នុងរូបភាពទាំងនោះមិនគួរត្រូវគេពណ៌នាថាអាក្រក់
នោះទេ
ហេតុនេះហើយរូបស្រាតរបស់នាងគ្មានអ្វីក្រៅពីស្នាដៃសិល្បៈនោះឡើយ។
នាងនិយាយថា
“ពិភពលោកឲ្យតម្លៃដល់ស្នាដៃដ៏អស្ចារ្យរបស់វិចិត្រករកំពូលៗដូចជា
លោក Van Gough, Titian និងអ្នកផ្សេងទៀត។
ពួកគេបង្កើតសម្រស់ដែលស្រាតននលគក ដែលមានគេកោតសរសើរ”។
នាងបន្ថែមថា “ក្នុងជំនាន់និងសម័យកាលរបស់យើង
ស្ត្រីដែលបង្ហាញរូបស្រាតត្រូវគេចាត់ទុកថាថោកទាប
និងគ្មានកេរ្តិ៍ខ្មាស់។ ខ្ញុំមិនយល់រឿងនេះទាល់តែសោះ។
ខ្ញុំគិតថារូបស្រាតទាំងនោះគឺជាស្នាដៃសិល្បៈដ៏បរិសុទ្ធ”។ នាង
Lyulchak
កំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រជែងជាមួយនឹងគណបក្សសម្ព័ន្ធ
ប្រជាធិបតេយ្យអ៊ុយក្រែនដើម្បីការកែទម្រង់របស់អតីតជើងឯកប្រដាល់
ទម្ងន់ធ្ងន់ Vitali Klitschko។ រឿងគួរឲ្យចៃដន្យគឺថា
គូដណ្តឹងរបស់បងប្រុស Klitschko គឺតារាភាពយន្តអាមេរិកនាង Hayden
Panettiere
ក៏មានពាក្យចចាមអារ៉ាមថាក្លាយជាជនរងគ្រោះនៃការលួចទិន្នន័យក្នុង
iCloud ដែរ។ ការបោះឆ្នោតសភាអ៊ុយក្រែននឹងប្រព្រឹត្តទៅនៅថ្ងៃទី
២៦ ខែតុលា ឆ្នាំ ២០១៤៕
No comments:
Post a Comment