www.freemovie9.com
ក្នុងពេលដ៏ខ្លីខាងមុខ មហាជននឹងបានទស្សនាខ្សែភាពយន្តភាគរឿង«បញ្ជីស្នេហ៍កម្មពីអតីតជាតិ» ដែល
មានពិធីការិនីសំឡេងស្អកនាង គង់ វង្សយ៉ាទី
ជាតួឆ្នាស់ឆ្នើមប៉ះជាមួយ នី មុន្នីនាថ ដែលសម្ដែងជាតួឯក។
ក្នុងជំនួបលើកទី២នេះ យ៉ាទីបានអួតពីក្ដីសង្ឃឹមយ៉ាងខ្លាំង បន្ទាប់ពីការប៉ះគ្នាកាលពីក្នុងរឿងទី១បានជួយឲ្យនាងល្បីឈ្មោះ។
ពិធីការិនី គង់ វង្សយ៉ាទី និយាយថាខ្សែភាពយន្តភាគរឿង«បញ្ជីស្នេហ៍កម្មអតីតជាតិ»
ដែលគ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍MyTVនោះ ថតបាន៥០%ហើយ
ដោយនៅសេសសល់តែឈុតសំខាន់ៗដែលត្រូវបន្តនៅម្ដុំគៀនស្វាយ កំពង់សោម
និងភ្នំពេញប៉ុណ្ណោះ។ នេះជាការប៉ះគ្នាលើកទី២
បន្ទាប់ពីកាលប៉ុន្មានឆ្នាំមុននាង និងនី មុន្នីនាថ
បានសម្ដែងរួមគ្នាបែបនេះផងដែរក្នុងរឿង«ឈូកស» ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលប់ក្នុងពេលចាក់ផ្សាយនៅកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥។
គង់ វង្សយ៉ាទី លើកឡើងថាខ្សែភាពយន្តភាគរឿង«ឈូកស»
គឺជារឿងដំបូងបំផុតដែលនាងសម្ដែងនៅក្នុងពិភពសិល្បៈ
ហើយបានល្បីតែមួយពព្រិចភ្នែក ដោយសារតែបានសម្ដែងជាតួឆ្នាស់ឆ្នើម
ប្រជែងជាមួយនី មុន្នីនាថ។ ជាមួយការរម្លឹកពីស្នាដៃនេះ
ទើបការប៉ះគ្នាក្នុងរឿងថ្មីដែលចាត់ទុកថាជាលើកទី២ជាមួយ នី
មុន្នីនាថ នោះធ្វើឲ្យនាងមិនខ្លាចក្នុងការស្ដែងចេញពីមោទនភាព។
តារារូបនេះនិយាយថា គ្មានហេតុផលណា
ដែលខ្សែរឿងថ្មីមិនជួយឲ្យនាងទទួលការគាំទ្រនោះទេ ដោយសារតែរឿងនេះ
នាងបានសម្ដែងជាតួឆ្នាស់ពិសពុលម្ដងទៀត
ហើយជារឿងធំដែលផលិតដោយប៉ុស្ដិ៍MyTV នៅក្នុងកាលៈទេសៈ
ដែលកេរ្តិ៍ឈ្មោះរបស់នាងឈានដល់ចំណុចល្អប្រសើរមិនដូចមុន «
ខ្ញុំជឿជាក់ចំពោះរឿងថ្មី ព្រោះទី១
រឿងនេះខ្ញុំសម្ដែងកាចខ្លាំងជាងរឿងឈូកសទៅទៀត
ជាមួយមុន្នីនាថលើកនេះ។ ទី២ជារឿងរបស់ My TV និងទី៣
ជាស្នាដៃដែលខ្ញុំយល់ថា ខ្លួនឯងក្រៅពីអាចសម្ដែងអស់
ក៏មានការតុបតែងខ្លួនៗស្អាត មិនពិបាកទទួលការចាប់អារម្មណ៍ផងដែរ!»។
នាងជឿជាក់ជាងគេត្រង់ការសម្ដែងប៉ះជាមួយ នី មុន្នីនាថ
លើកនេះស្ថិតក្នុងបរិបទពេលទីផ្សារ និងកេរ្តិ៍ឈ្មោះរបស់នាង
គឺមិនមែនដូចក្នុងរឿង«ឈូកស» ដែលពេមនោះ
នាងទើបហក់ចូលក្នុងពិភពសិល្បៈ។ ក្នុងរឿងដែលថតជិតចប់
និងត្រៀមចាក់ផ្សាយនេះ មានលក្ខណៈជាពីរសម័យកាល
ដែលអាចឲ្យនាងមានឱកាសបង្ហាញរូបសម្រស់
ទាំងភាពឆើតឆាយក្នុងសម័យបច្ចុប្បន្ន
និងតុបតែងជានារីក្នុងសម័យបុរាណ។ គង់ វង្សយ៉ាទី ប្រាប់ថា
នេះជារសជាតិថ្មីដែលនាងពេញចិត្តយ៉ាងខ្លាំង
ដោយសារតែក្នុងរឿងតែមួយ តែនាងអាចសម្ដែងពីរសម័យផ្សេងគ្នា
ហើយគេឲ្យសម្ដែងជាតួឆ្នាស់ ប៉ះជាមួយ នី មុន្នីនាថ
ដែលនាងចាត់ទុកជាតារាល្បីស៊េរីមុននាំសំណាងឲ្យនាងនោះ។
Thursday, September 25, 2014
ឌី សូនីតា ថតឈុតស្រើបស្រាល ធ្វើឲ្យទស្សនិកជនឡើងក្តៅខ្លួន ក្នុងរឿងថ្មីរបស់ផលិតកម្ម Rock ជ្រែងតំណែង ឌុច លីដា
www.freemovie9.com
រាជធានីភ្នំពេញ : កញ្ញា ឌី សូនីតា តារាចម្រៀង និងសម្ដែងប្រាប់ថា នាងព្យាយាមគេចពីឈុត រោលរាលដោយការមិនទទួលថត ខារ៉ាអូខេរហូតមក ប៉ុន្ដែមកទល់ពេលនេះបាន ជ្រុលខ្លួនក្នុងឈុតនេះទាំងមិនដឹងខ្លួន មុនទៅហើយក្នុងខ្សែភាពយន្ដ ខ្នាតធំ “Why” ដែលទើបដាក់បញ្ចាំងនៅរោងភាពយន្ដធំថ្មីៗនេះ។ “ពេលទៅចុះឈ្មោះដំបូងគេឱ្យ នីតា ជាតួប្រពន្ធដើម ប៉ុន្ដែដោយគេឃើញថា នីតា ពូកែយំម្យ៉ាងយើងអត់សម តួប្រពន្ធដើម ព្រោះយើងអត់ចំណាស់គេដូរឱ្យធ្វើជាប្រពន្ធចុងវិញ ទាំងអត់ដឹងខ្លួនទាល់តែគេឱ្យ Script មកបានដឹងថា តួយើងសាហាវនិងមានឈុតឱបថើប អីចឹង ហើយ នីតា ដាក់ចិត្ដថា នឹងសម្ដែងឱ្យបាន។
“Why” ជាភាពយន្ដខ្នាតធំរបស់ផលិតកម្ម Rock ទើបបានសម្ពោធដាក់បញ្ចាំងកាលពីថ្ងៃទី៥ កញ្ញា ថ្មីៗនេះ។ក្រៅពីឈុតឆាករន្ធត់ព្រឺព្រួចជាច្រើនហើយ “ហេតុអ្វី” នៅមានឈុតឆាកស្នេហាក្ដៅសាច់មួយចំនួនដូចជា ឈុតស្នេហាលើគ្រែរវាងកញ្ញា ឌី សូនីតា ជាមួយតួឯកប្រុសលោក សូត្រ វិទូ។ តារាមានកំណើតនៅទឹកដីខេត្ដកំពង់ឆ្នាំងរូបនេះប្រាប់ថានាងសម្ដែងខុស ជាច្រើន ដោយសារមិនធ្លាប់។
“ នីតាធ្វើខុសដល់ទី២០ដងបងធម្មតាខុសយ៉ាងច្រើនត្រឹម២-៣ដងអីទេ តែនេះដល់ទៅ២០ដង នីតា តូចចិត្ដណាស់ ហើយយំ និងសួរខ្លួនឯងថា ហេតុអ្វីសម្ដែងឈុតហ្នឹងអត់កើត ដល់ថ្នាក់អ្នកដឹកនាំដើរមកធ្វើសតិអារម្មណ៍ គាត់ថា សិល្បៈគឺអីចឹង បើយើងលេងដល់នោះគឺយើងខ្លួនយើង។
ក្រោយបានការពន្យល់ពីអ្នកដឹកនាំ ឌី សូនីតា បានដាក់ចិត្ដចូលតួរហូតសម្ដែងបានសម្រេច។ “នីតា សង្ឃឹមថា រឿងនេះជោគជ័យ ព្រោះ នីតា សម្ដែងចេញអស់ពីក្នុងខ្លួនប្រហែល ៧០% ឯណោះ សង្ឃឹមថាពុកម៉ែបងប្អូនជួយគាំទ្រ។ កញ្ញា ឌី សូនីតា មុនវិវត្ដន៍ខ្លួនមកជាតារាសម្ដែង នាងគឺជាតារាចម្រៀងរបស់ផលិតកម្មហនុមាន។ នាងត្រូវបានគេស្គាល់ច្រើនក្រោយសម្ដែងរឿងភាគរបស់កម្មវិធី “ឡូយ៩” ពិសេសគឺរឿង “ជីវិតនាងរក្សា។ សូនីតា ថ្លែងថា “បន្ទាប់ពីរឿង “ជីវិតនាងរក្សា” ហ្នឹងមក គឺមានគេស្គាល់ច្រើន ហើយមានរឿងគេទាក់ទងច្រើនមែនទែន។
ក្រៅពីហ្នឹង មានរឿង “គំនុំស្នេហ៍ចាស់” ក៏គេស្គាល់ច្រើនដែរ។ បន្ទាប់រឿង “ហេតុអ្វី?” ឌី សូនីតា ទើបបញ្ចប់ការថតរឿងភាគមួយរឿងទៀតមានចំណងជើងថា “និស្ស័យស្នេហ៍ខ្ញុំ។ តារារូបនេះ ប្រាប់ថា បន្ដពីនេះ កញ្ញា សុំសម្រាកបន្ដិចសិន។ “នាងខ្ញុំហត់ខ្លាំងពេក គឺយើងអត់មានពេលអ្វីជារបស់ខ្លួនឯង និងគ្រួសារសោះ គឺបាត់ទាំងអស់ ព្រោះយើងសម្រុកថតឡើង៣-៤រឿងជាប់ៗគ្នា អីចឹងទេសុំសម្រាកសិន ចាំដើមឆ្នាំក្រោយចាំគិតគូរឡើងវិញ”៕

អ្នកនយោបាយស្រីអ៊ុយក្រែនដែលរងជោគវាសនាដូចនាងរីហាណា និងជែនីហ្វើ ឡរិននិយាយថា “រូបស្រាតរបស់ខ្ញុំបានលេចធ្លាយតាមអនឡាញតែខ្ញុំមិនខ្វល់នោះទេ”
www.freemovie9.com
អ្នកនយោបាយអ៊ុយក្រែនមួយរូបបានអះអាងថាជាជនរងគ្រោះរបស់ពួក ហ៊ែកឃឺ (Hacker) តាម iCloud បន្ទាប់ពីរូបស្រាតរបស់នាងបានលេចធ្លាយតាមអនឡាញ។ នេះបើយោងតាមវេបសាយដេលីមែលចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា។ ទោះយ៉ាងណា បេក្ខភាពសភា នាង Olga Lyulchak និយាយថា នាងគ្មានអ្វីត្រូវខ្មាស់អៀនចំពោះរឿងនេះទេ ដោយប្រៀបធៀបរូបភាពត្រេកត្រអាលរបស់នាងទៅនឹងស្នាដៃសិល្បៈមួយ ប៉ុណ្ណោះ។ រូបភាពស្រាតរបស់អ្នកនយោបាយស្រស់ស្អាតវ័យ ៣០ ឆ្នាំរូបនេះបានលេចឡើងកាលពីសប្តាហ៍មុន ដោយញ៉ាំងឲ្យមានរឿងចម្រូងចម្រាសមួយនៅក្នុងប្រទេសអ៊ុយក្រែន។ ថ្វីបើមានការរិះគន់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែនាង Lyulchak ដែលបាត់បង់តំណែងរបស់នាងក្នុងក្រុមប្រឹក្សាទីក្រុងគៀវក្នុងការបោះ ឆ្នោតក្នុងស្រុកកាលពីខែឧសភាឆ្នាំនេះ បានធ្វើការវាយប្រហារទៅលើអ្នករិះគន់នាងវិញ។ នាង Lyulchak បាននិយាយថា ស្ត្រីដែលស្រាតក្នុងរូបភាពទាំងនោះមិនគួរត្រូវគេពណ៌នាថាអាក្រក់ នោះទេ ហេតុនេះហើយរូបស្រាតរបស់នាងគ្មានអ្វីក្រៅពីស្នាដៃសិល្បៈនោះឡើយ។
នាងនិយាយថា “ពិភពលោកឲ្យតម្លៃដល់ស្នាដៃដ៏អស្ចារ្យរបស់វិចិត្រករកំពូលៗដូចជា លោក Van Gough, Titian និងអ្នកផ្សេងទៀត។ ពួកគេបង្កើតសម្រស់ដែលស្រាតននលគក ដែលមានគេកោតសរសើរ”។ នាងបន្ថែមថា “ក្នុងជំនាន់និងសម័យកាលរបស់យើង ស្ត្រីដែលបង្ហាញរូបស្រាតត្រូវគេចាត់ទុកថាថោកទាប និងគ្មានកេរ្តិ៍ខ្មាស់។ ខ្ញុំមិនយល់រឿងនេះទាល់តែសោះ។ ខ្ញុំគិតថារូបស្រាតទាំងនោះគឺជាស្នាដៃសិល្បៈដ៏បរិសុទ្ធ”។ នាង Lyulchak កំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រជែងជាមួយនឹងគណបក្សសម្ព័ន្ធ ប្រជាធិបតេយ្យអ៊ុយក្រែនដើម្បីការកែទម្រង់របស់អតីតជើងឯកប្រដាល់ ទម្ងន់ធ្ងន់ Vitali Klitschko។ រឿងគួរឲ្យចៃដន្យគឺថា គូដណ្តឹងរបស់បងប្រុស Klitschko គឺតារាភាពយន្តអាមេរិកនាង Hayden Panettiere ក៏មានពាក្យចចាមអារ៉ាមថាក្លាយជាជនរងគ្រោះនៃការលួចទិន្នន័យក្នុង iCloud ដែរ។ ការបោះឆ្នោតសភាអ៊ុយក្រែននឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៤៕

លេចរូប Miley Cyrus ឲ្យអ្នកគាំទ្រលូកស្ទាបកេរ្តិ៍ខ្មាសតាមចិត្ត ពេលសម្ដែងលើឆាក
www.freemovie9.com
រូបភាពប្លែកៗជាច្រើនរបស់តារាចម្រៀងអាមេរិក Miley Cyrus ត្រូវបានបង្ហោះលើគេហទំព័រសារព័ត៌មាន Asian Town នាពេលថ្មីៗនេះ ដែលបង្ហាញអាកប្បកិរិយាមិនសមរម្យមួយចំនួនរបស់នាងនៅពេលសម្ដែងលើ ឆាកតន្ត្រី “Bangerz Tour”។
ក្នុងរូបភាពគេឃើញតារាចម្រៀងសិចស៊ីវ័យ ២១ឆ្នាំរូបនេះ ស្លៀកសំលៀកបំពាក់យ៉ាងសិចស៊ីដូចស្ទីលរាល់ដងរបស់នាង ខណៈមានទស្សនិកជនមួយចំនួនព្យាយាមលូកដៃស្ទាបកន្លែងសំខាន់របស់នាង ទាំងមុខទាំងក្រោយ។ Miley Cyrus មិនបានហាមឃាត់ពួកគេនោះទេ ថែមទាំងបានបញ្ចេញកាយវិការបើកដៃឲ្យពួកគេយ៉ាងពេញចិត្តទៀតផង។
ថ្មីៗនេះដែរ ម្ចាស់បទ “Wrecking Ball” រូបនេះក៏រងការរិះគន់យ៉ាងច្រើនដែរ បន្ទាប់ពីនាងបានពាក់លិង្គក្លែងក្លាយសម្ដែងលើឆាក និងបានយកទង់ជាតិប្រទេសម៉ិកស៊ីកូ មកសម្ដែងក្នុងកាយវិការយ៉ាងសិចស៊ី។ មើលរូបភាពរបស់នាងខាងក្រោមនេះ៖

Subscribe to:
Posts (Atom)