Thursday, September 25, 2014

គង់ វង្ស​យ៉ា​ទី អួត​រឿង​ប៉ះ នី ​មុន្នីនាថ ​លើក​ទី​២​

www.freemovie9.com
ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ មហាជន​នឹង​បាន​ទស្សនា​ខ្សែភាពយន្ត​ភាគ​រឿង«​បញ្ជី​ស្នេហ៍​កម្ម​ពី​អតីតជាតិ​» ដែល ​មាន​ពិធី​ការិនី​សំឡេង​ស្អក​នាង គង់ វង្ស​យ៉ា​ទី ជា​តួ​ឆ្នាស់ឆ្នើម​ប៉ះ​ជាមួយ នី មុន្នីនាថ ដែល​សម្ដែង​ជា​តួឯក​។ ក្នុង​ជំនួប​លើក​ទី​២​នេះ យ៉ា​ទីបាន​អួត​ពី​ក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង បន្ទាប់​ពី​ការ​ប៉ះ​គ្នា​កាលពី​ក្នុង​រឿង​ទី​១​បាន​ជួយ​ឲ្យ​នាង​ល្បីឈ្មោះ​។
ពិធី​ការិនី គង់ វង្ស​យ៉ា​ទី និយាយ​ថា​ខ្សែភាពយន្ត​ភាគ​រឿង​«​បញ្ជី​ស្នេហ៍​កម្ម​អតីត​ជាតិ​» ដែល​គ្រោង​នឹង​ចាក់​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍MyTVនោះ ថត​បាន​៥០%​ហើយ ដោយ​នៅ​សេសសល់​តែ​ឈុត​សំខាន់ៗ​ដែល​ត្រូវ​បន្ត​នៅ​ម្ដុំ​គៀនស្វាយ កំពង់សោម និង​ភ្នំពេញ​ប៉ុណ្ណោះ​។ នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​២ បន្ទាប់​ពី​កាល​ប៉ុន្មាន​ឆ្នាំ​មុន​នាង និង​នី មុន្នីនាថ បាន​សម្ដែង​រួមគ្នា​បែប​នេះ​ផង​ដែរ​ក្នុង​រឿង«​ឈូក​ស​» ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​លើសលប់ក្នុង​ពេល​ចាក់​ផ្សាយ​នៅ​កញ្ចក់​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​។
​គង់ វង្ស​យ៉ា​ទី លើកឡើង​ថា​ខ្សែភាពយន្ត​ភាគ​រឿង​«​ឈូក​​ស​» គឺជា​រឿង​ដំបូង​បំផុត​ដែល​នាង​សម្ដែង​នៅ​ក្នុង​ពិភព​សិល្បៈ ហើយ​បាន​ល្បី​តែមួយ​ពព្រិច​ភ្នែក ដោយសារ​តែ​បាន​សម្ដែង​ជា​តួ​ឆ្នាស់ឆ្នើម ប្រជែង​ជាមួយ​នី មុន្នីនាថ​។ ជាមួយ​​ការ​រម្លឹក​ពី​ស្នាដៃ​នេះ ​ទើប​ការ​ប៉ះគ្នា​ក្នុង​រឿង​ថ្មីដែល​ចាត់ទុកថា​ជា​លើក​ទី​២​ជាមួយ នី មុន្នីនាថ នោះ​ធ្វើឲ្យ​នាង​មិន​ខ្លាចក្នុង​ការស្ដែង​ចេញពី​មោទនភាព​។​
​តារា​រូប​នេះ​និយាយថា គ្មាន​ហេតុផល​ណា ដែល​ខ្សែ​រឿង​ថ្មី​មិន​ជួយ​ឲ្យ​នាង​ទទួល​ការគាំទ្រ​នោះទេ ដោយសារតែ​រឿង​នេះ នាង​បាន​សម្ដែង​ជា​តួ​ឆ្នាស់​ពិសពុល​ម្ដងទៀត ហើយ​ជា​រឿង​ធំ​ដែល​ផលិត​ដោយ​ប៉ុស្ដិ៍​MyTV នៅ​ក្នុង​កាលៈទេសៈ ដែល​កេរ្តិ៍ឈ្មោះ​របស់​នាង​ឈាន​ដល់​ចំណុច​ល្អប្រសើរ​មិន​ដូច​មុន « ​ខ្ញុំ​ជឿជាក់​ចំពោះ​រឿង​ថ្មី ព្រោះ​ទី​១ រឿង​នេះ​ខ្ញុំ​សម្ដែង​កាច​ខ្លាំង​ជាង​រឿង​ឈូកស​ទៅទៀត ជាមួយ​មុន្នីនាថ​លើក​នេះ​។ ទី​២​ជា​រឿង​របស់ My TV និង​ទី​៣ ជា​ស្នាដៃ​ដែល​ខ្ញុំ​យល់ថា ខ្លួនឯង​ក្រៅពី​អាច​សម្ដែង​អស់ ក៏​មាន​ការ​តុបតែង​ខ្លួនៗ​ស្អាត មិន​ពិបាក​ទទួល​ការចាប់អារម្មណ៍​ផងដែរ​!»​។
​នាង​ជឿជាក់​ជាងគេ​ត្រង់​ការសម្ដែង​ប៉ះ​ជាមួយ នី មុន្នីនាថ លើក​នេះ​ស្ថិត​ក្នុង​បរិបទ​ពេល​ទីផ្សារ និង​កេរ្តិ៍ឈ្មោះ​របស់​នាង គឺ​មិនមែន​ដូច​ក្នុង​រឿង​«​ឈូក​ស​» ដែល​ពេមនោះ នាង​ទើប​ហក់​ចូលក្នុង​ពិភព​សិល្បៈ​។ ក្នុង​រឿង​ដែល​ថត​ជិត​ចប់ និង​ត្រៀម​ចាក់ផ្សាយ​នេះ មាន​លក្ខណៈ​ជា​ពីរ​សម័យកាល ដែល​អាច​ឲ្យ​នាង​មាន​ឱកាស​បង្ហាញ​រូប​សម្រស់ ទាំង​ភាពឆើតឆាយ​ក្នុង​សម័យ​បច្ចុប្បន្ន និង​តុបតែង​ជា​នារី​ក្នុង​សម័យ​បុរាណ​។ គង់ វង្ស​យ៉ា​ទី ប្រាប់ថា នេះ​ជា​រសជាតិ​ថ្មី​ដែល​នាង​ពេញចិត្ត​យ៉ាងខ្លាំង ដោយសារ​តែ​ក្នុង​រឿង​តែ​មួយ តែ​នាង​អាច​សម្ដែង​ពីរ​សម័យ​ផ្សេងគ្នា ហើយ​គេ​ឲ្យ​សម្ដែង​ជា​តួ​ឆ្នាស់ ប៉ះ​ជាមួយ នី មុន្នីនាថ ដែល​នាង​ចាត់ទុក​ជា​តារា​ល្បី​ស៊េរី​មុន​នាំ​សំណាង​ឲ្យ​នាង​នោះ​។​




ឌី សូ​នី​តា ថត​ឈុត​ស្រើបស្រាល ធ្វើ​ឲ្យ​ទស្សនិកជន​ឡើង​ក្តៅខ្លួន ក្នុង​រឿង​ថ្មី​របស់​ផលិតកម្ម Rock ជ្រែង​តំណែង ឌុ​ច លីដា

​www.freemovie9.com

រាជធានី​ភ្នំពេញ :
កញ្ញា ឌី សូ​នី​តា តារាចម្រៀង និង​សម្ដែង​ប្រាប់ថា នាង​ព្យាយាម​គេច​ពី​ឈុត រោលរាល​ដោយ​ការមិន​ទទួល​ថត ខារ៉ាអូខេ​រហូតមក ប៉ុន្ដែ​មកទល់ពេលនេះ​បាន​ ជ្រុលខ្លួន​ក្នុង​ឈុត​នេះ​ទាំង​មិនដឹង​ខ្លួន មុន​ទៅហើយ​ក្នុង​ខ្សែភាពយន្ដ ​ខ្នាត​ធំ “Why” ដែល​ទើប​ដាក់​បញ្ចាំង​នៅ​រោងភាពយន្ដ​ធំថ្មីៗ​នេះ​។ “​ពេល​ទៅ​ចុះឈ្មោះ​ដំបូង​គេ​ឱ្យ នី​តា ជា​តួ​ប្រពន្ធដើម ប៉ុន្ដែ​ដោយ​គេ​ឃើញថា នី​តា ពូកែ​យំ​ម្យ៉ាង​យើង​អត់​សម តួ​ប្រពន្ធដើម ព្រោះ​យើង​អត់​ចំណាស់​គេ​ដូរ​ឱ្យធ្វើជា​ប្រពន្ធចុង​វិញ ទាំង​អត់​ដឹងខ្លួន​ទាល់តែ​គេ​ឱ្យ Script មក​បានដឹងថា តួ​យើង​សាហាវ​និង​មាន​ឈុត​ឱបថើប អីចឹង ហើយ នី​តា ដាក់​ចិ​ត្ដ​ថា នឹង​សម្ដែង​ឱ្យបាន​។​
“Why” ជា​ភាពយន្ដ​ខ្នាត​ធំ​របស់​ផលិតកម្ម Rock ទើបបាន​សម្ពោធ​ដាក់​បញ្ចាំង​កាលពី​ថ្ងៃទី​៥ កញ្ញា ថ្មីៗ​នេះ​។​ក្រៅពី​ឈុត​ឆាក​រន្ធត់​ព្រឺព្រួច​ជាច្រើន​ហើយ “​ហេតុអ្វី​” នៅមាន​ឈុត​ឆាក​ស្នេហា​ក្ដៅ​សាច់​មួយចំនួន​ដូចជា ឈុត​ស្នេហា​លើ​គ្រែ​រវាង​កញ្ញា ឌី សូ​នី​តា ជាមួយ​តួឯក​ប្រុស​លោក សូត្រ វិទូ​។ តារា​មានកំណើត​នៅ​ទឹកដី​ខេត្ដ​កំពង់ឆ្នាំង​រូបនេះ​ប្រាប់ថា​នាង​សម្ដែង​ខុស​ ជាច្រើន ដោយសារ​មិន​ធ្លាប់​។​
“ ​នី​តា​ធ្វើ​ខុស​ដល់ទី​២០​ដង​បង​ធម្មតា​ខុស​យ៉ាងច្រើន​ត្រឹម​២-៣​ដង​អី​ទេ តែ​នេះ​ដល់​ទៅ​២០​ដង នី​តា តូច​ចិ​ត្ដ​ណាស់ ហើយ​យំ និង​សួរ​ខ្លួនឯង​ថា ហេតុអ្វី​សម្ដែង​ឈុត​ហ្នឹង​អត់​កើត ដល់​ថ្នាក់​អ្នកដឹកនាំ​ដើរមក​ធ្វើ​សតិអារម្មណ៍ គាត់​ថា សិល្បៈ​គឺ​អីចឹង បើ​យើង​លេង​ដល់​នោះ​គឺ​យើង​ខ្លួន​យើង​។​
​ ក្រោយ​បានការ​ពន្យល់​ពី​អ្នកដឹកនាំ ឌី សូ​នី​តា បានដាក់​ចិ​ត្ដ​ចូល​តួ​រហូត​សម្ដែង​បានសម្រេច​។ “​នី​តា សង្ឃឹមថា រឿងនេះ​ជោគជ័យ ព្រោះ នី​តា សម្ដែង​ចេញ​អស់ពី​ក្នុង​ខ្លួន​ប្រហែល ៧០% ឯណោះ សង្ឃឹមថា​ពុក​ម៉ែ​បងប្អូន​ជួយ​គាំទ្រ​។ កញ្ញា ឌី សូ​នី​តា មុន​វិវត្ដន៍​ខ្លួន​មកជា​តារា​សម្ដែង នាង​គឺជា​តារាចម្រៀង​របស់​ផលិតកម្ម​ហនុមាន​។ នាង​ត្រូវបាន​គេ​ស្គាល់​ច្រើន​ក្រោយ​សម្ដែង​រឿង​ភាគ​របស់​កម្មវិធី “​ឡូយ​៩” ពិសេស​គឺ​រឿង “​ជីវិត​នាង​រក្សា​។ សូ​នី​តា ថ្លែងថា “​បន្ទាប់ពី​រឿង “​ជីវិត​នាង​រក្សា​” ហ្នឹង​មក គឺមាន​គេ​ស្គាល់​ច្រើន ហើយ​មានរឿង​គេ​ទាក់ទង​ច្រើន​មែនទែន​។​
​ ក្រៅពី​ហ្នឹង មានរឿង “​គំនុំ​ស្នេហ៍​ចាស់​” ក៏​គេ​ស្គាល់​ច្រើន​ដែរ​។ បន្ទាប់​រឿង “​ហេតុអ្វី​?” ឌី សូ​នី​តា ទើប​បញ្ចប់​ការថត​រឿង​ភាគ​មួយ​រឿង​ទៀត​មាន​ចំណងជើង​ថា “​និស្ស័យ​ស្នេហ៍​ខ្ញុំ​។ តារា​រូបនេះ ប្រាប់ថា បន្ដ​ពីនេះ កញ្ញា សុំ​សម្រាក​បន្ដិច​សិន​។ “​នាង​ខ្ញុំ​ហត់​ខ្លាំងពេក គឺ​យើង​អត់​មាន​ពេល​អ្វី​ជា​របស់​ខ្លួនឯង និង​គ្រួសារ​សោះ គឺ​បាត់​ទាំងអស់ ព្រោះ​យើង​សម្រុក​ថត​ឡើង​៣-៤​រឿង​ជាប់ៗ​គ្នា អីចឹង​ទេ​សុំ​សម្រាក​សិន ចាំ​ដើម​ឆ្នាំក្រោយ​ចាំ​គិតគូរ​ឡើងវិញ​”៕


អ្នកនយោបាយ​ស្រី​អ៊ុយ​ក្រែ​ន​ដែល​រង​ជោគវាសនា​ដូច​នាង​រី​ហា​ណា និង​ជែ​នី​ហ្វើ ឡ​រិ​ន​និយាយ​ថា “​រូប​ស្រាត​របស់ខ្ញុំ​បាន​លេច​ធ្លាយ​តាម​អន​ឡាញ​តែ​ខ្ញុំ​មិន​ខ្វល់​នោះ​ទេ​”

www.freemovie9.com

អ្នកនយោបាយ​អ៊ុយ​ក្រែ​ន​មួយ​រូប​បាន​អះអាង​ថា​ជា​ជន​រង​គ្រោះ​របស់​ពួក​ ហ៊ែ​ក​ឃឺ (Hacker) តាម iCloud បន្ទាប់​ពី​រូប​ស្រាត​របស់​នាង​បាន​លេច​ធ្លាយ​តាម​អន​ឡាញ​។ នេះ​បើ​យោង​តាម​វេ​ប​សាយ​ដេ​លី​មែ​ល​ចេញផ្សាយ​ថ្ងៃ​ទី ២៣ ខែកញ្ញា​។ ទោះ​យ៉ាងណា បេក្ខភាព​សភា នាង Olga Lyulchak និយាយ​ថា នាង​គ្មាន​អ្វី​ត្រូវ​ខ្មាស់​អៀន​ចំពោះ​រឿង​នេះ​ទេ ដោយ​ប្រៀបធៀប​រូបភាព​ត្រេកត្រអាល​របស់​នាង​ទៅ​នឹង​ស្នាដៃ​សិល្បៈ​មួយ​ ប៉ុណ្ណោះ​។ រូបភាព​ស្រាត​របស់​អ្នកនយោបាយ​ស្រស់​ស្អាត​វ័យ ៣០ ឆ្នាំ​រូប​នេះ​បាន​លេចឡើង​កាលពី​ស​ប្តា​ហ៍​មុន ដោយ​ញ៉ាំង​ឲ្យ​មានរឿង​ចម្រូងចម្រាស​មួយ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ថ្វីបើ​មានការ​រិះគន់​យ៉ាងណា​ក៏​ដោយ ក៏​ប៉ុន្តែ​នាង Lyulchak ដែល​បាត់បង់​តំណែង​របស់​នាង​ក្នុង​ក្រុមប្រឹក្សា​ទីក្រុង​គៀវ​ក្នុង​ការ​បោះ ​ឆ្នោត​ក្នុងស្រុក​កាលពី​ខែឧសភា​ឆ្នាំ​នេះ បាន​ធ្វើការ​វាយប្រហារ​ទៅ​លើ​អ្នក​រិះគន់​នាង​វិញ​។ នាង Lyulchak បាន​និយាយ​ថា ស្ត្រី​ដែល​ស្រាត​ក្នុង​រូបភាព​ទាំងនោះ​មិន​គួរ​ត្រូវ​គេ​ពណ៌នា​ថា​អាក្រក់​ នោះ​ទេ ហេតុនេះ​ហើយ​រូប​ស្រាត​របស់​នាង​គ្មាន​អ្វី​ក្រៅពី​ស្នាដៃ​សិល្បៈ​នោះ​ឡើយ​។
នាង​និយាយ​ថា “​ពិភពលោក​ឲ្យ​តម្លៃ​ដល់​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​វិចិត្រករ​កំពូល​ៗ​ដូច​ជា ​លោក Van Gough, Titian និង​អ្នក​ផ្សេង​ទៀត​។ ពួក​គេ​បង្កើត​សម្រស់​ដែល​ស្រាត​ននលគក ដែល​មាន​គេ​កោតសរសើរ​”​។ នាង​បន្ថែម​ថា “​ក្នុង​ជំនាន់​និង​សម័យកាល​របស់​យើង ស្ត្រី​ដែល​បង្ហាញ​រូប​ស្រាត​ត្រូវ​គេ​ចាត់​ទុក​ថា​ថោកទាប និង​គ្មាន​កេរ្តិ៍ខ្មាស់​។ ខ្ញុំ​មិន​យល់​រឿង​នេះ​ទាល់តែ​សោះ​។ ខ្ញុំ​គិត​ថា​រូប​ស្រាត​ទាំងនោះ​គឺជា​ស្នាដៃ​សិល្បៈ​ដ៏​បរិសុទ្ធ​”​។ នាង Lyulchak កំពុង​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រជែង​ជាមួយនឹង​គណបក្ស​សម្ព័ន្ធ​ ប្រជាធិបតេយ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​ការ​កែទម្រង់​របស់​អតីត​ជើងឯក​ប្រដាល់​ ទម្ងន់​ធ្ងន់ Vitali Klitschko​។ រឿង​គួរ​ឲ្យ​ចៃដន្យ​គឺថា គូ​ដណ្តឹង​របស់​បងប្រុស Klitschko គឺ​តារាភាពយន្ត​អា​មេ​រិ​ក​នាង Hayden Panettiere ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ក្លាយជា​ជន​រង​គ្រោះ​នៃ​ការ​លួច​ទិន្នន័យ​ក្នុង iCloud ដែរ​។ ការ​បោះ​ឆ្នោត​សភា​អ៊ុយ​ក្រែ​ន​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៦ ខែតុលា ឆ្នាំ ២០១៤៕

លេច​រូប​ Miley Cyrus ឲ្យ​អ្នក​គាំទ្រ​លូក​ស្ទាប​កេរ្តិ៍​ខ្មាស​តាម​ចិត្ត​ ពេល​សម្ដែង​លើ​ឆាក​

www.freemovie9.com

រូបភាព​ប្លែក​ៗជា​ច្រើន​របស់​តារា​ចម្រៀង​អាមេរិក Miley Cyrus ត្រូវ​បាន​បង្ហោះ​​លើ​គេហទំព័រ​សារព័ត៌មាន Asian Town នា​ពេល​ថ្មី​ៗ​នេះ ដែល​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​មួយ​ចំនួន​របស់​នាង​នៅ​ពេល​សម្ដែង​លើ​ ឆាក​តន្ត្រី​ “Bangerz Tour”។

ក្នុង​រូប​ភាព​គេ​ឃើញ​តារា​ចម្រៀង​សិចស៊ី​វ័យ ២១​ឆ្នាំ​រូប​នេះ ស្លៀក​សំលៀក​បំពាក់​យ៉ាង​សិចស៊ី​ដូច​ស្ទីល​រាល់​ដង​របស់​នាង ខណៈ​មាន​ទស្សនិកជន​មួយ​ចំនួន​ព្យាយាម​លូក​ដៃ​ស្ទាប​កន្លែង​សំខាន់​របស់​នាង ទាំង​មុខ​ទាំង​ក្រោយ។ Miley Cyrus មិន​បាន​ហាម​ឃាត់​ពួក​គេ​នោះ​ទេ ថែម​ទាំង​បាន​បញ្ចេញ​កាយ​វិការ​បើក​ដៃ​ឲ្យ​ពួក​គេ​​យ៉ាង​ពេញ​ចិត្ត​ទៀត​ផង។



ថ្មី​ៗ​នេះ​ដែរ ម្ចាស់​បទ “Wrecking Ball” រូប​នេះ​ក៏​រង​ការ​រិះគន់​យ៉ាង​ច្រើន​ដែរ បន្ទាប់​ពី​នាង​បាន​ពាក់​លិង្គ​ក្លែងក្លាយ​សម្ដែង​លើ​ឆាក និង​បាន​យក​ទង់ជាតិ​ប្រទេស​ម៉ិកស៊ីកូ មក​សម្ដែង​ក្នុង​កាយវិការ​យ៉ាង​សិចស៊ី។ មើល​រូបភាព​របស់​នាង​ខាង​ក្រោម​នេះ៖